កំពង់ឆ្នាំង ៖ ជនសង្ស័យ ឈ្មោះ ខេង ណៃហៀង ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយចេញពីគុក បង្កសកម្មភាព កាប់ជនរងគ្រោះឈ្មោះ រិន ពុទ្ធារិទ្ធិ ភេទស្រីអាយុ 36 ជាអ្នកលក់ទឹកក្រឡុកនៅមុខបន្ទាយទាហ៊ានស្រុក ស្ថិតក្នងភូមិកែវឡាតឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៣ ខែ មេសា ឆ្នាំ២០១៨ ត្រូវបានលោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ ជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានបញ្ជាឲ្យកម្លាំង ប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងចាន់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ៥០១ ត្រពាំងចាន់ តាមចាប់ជនល្មើសបានហើយ ពេលនេះបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធខេត្តកំពង់ឆ្នាំង មុននេះបន្តិច។
វត្ថុតាងរឹបអូសបានរួមមាន ៖ ប្រាក់ដុល្លា ប្រាក់រៀលខ្មែរ កាំបិត ០១និងម៉ូតូ ០១ គ្រឿង ៕