អុញ! ជិះម៉ូតូជាមួយម្ដាយសុខៗស្រាប់តែឈប់ម៉ូតូលើស្ពានលោតទឹកសម្លាប់ខ្លួន… - Welcom to Komsan khmer

Wednesday, April 4, 2018

អុញ! ជិះម៉ូតូជាមួយម្ដាយសុខៗស្រាប់តែឈប់ម៉ូតូលើស្ពានលោតទឹកសម្លាប់ខ្លួន…

កំពង់ចាម៖ កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ មាន​ករណី​អត្តឃាត​លោតទឹក​សម្លាប់​ខ្លួន នៅ​ចំនុច​លើ​ស្ពាន​គី​ហ្សូ​ណា​ចន្លោះ​បង្គោល P៧-P៨ ស្ថិតក្នុង​ភូមិ​ទី៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បង្ករ​ឡើង​ដោយ​ឈ្មោះ ភាព ផ​ល្លិ​កា ភេទ​ស្រី អាយុ២១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ស្នួល ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ខណ:ពេល​ជិះ​ម៉ូតូ​ជាមួយ​ម្តាយ​ចេញពី​ក្រុង​កំពង់ចាម​ត្រឡប់ទៅផ្ទះ​វិញ ពេល​ដល់​លើ​ស្ពាន​ជនរងគ្រោះ ខាងលើ​បាន​ចុះ​ពីលើ​ម៉ូតូ លោត​ពីលើ​ស្ពាន​តែម្តង។មូលហេតុ មាន​វិបត្តិ​ផ្លូវចិត្ត ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​យើង បាន​ជួយសង្គ្រោះ​យកមក​ដល់​លើ​ច្រាំងទន្លេ និង​បាន​ទំនាក់ទំនង​រថយន្ត​សង្គ្រោះបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ពេលមកដល់​មន្ទីរពេទ្យ​ខេត្ត គ្រូពេទ្យ​បាន​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ។ ព្រមទាំង​បាន​បង្កើត​គណ:កម្ម​ការត្រួតពិនិត្យ​សាកសព និង​បានប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕