ប៉ោយប៉ែត ៖ បុរសជាងសំណង់ម្នាក់ត្រូវកម្មករប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមនៅបន្ទប់ទឹកកាលពីវេលាម៉ោង៤និង៣៥នាទីល្ងា ចថ្ងៃសៅរ៏៧រោចខែចេត្រ ឆ្នាំរកានព្វស័ក ព.ស,២៥៦១ត្រូវថ្ងៃទី៧ខែមេសាឆ្នាំ២១៨ក្នុងភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ចប្រាប់ថាជនរងគ្រោះឈ្មោះឌឿន ចយ ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរ ជាជាងសំណង់រស់នៅភូមិបឹងរាំង ឃុំភ្នំតូចស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមការឲ្យដឹងពីបុរសជាកម្មករម្នាក់ឈ្មោះម៉ៃ រ៉ូភេទប្រុសអាយុ២០ឆ្នាំ នៅធ្វើរការកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុជនរងគ្រោះបានយកម៉ូទ័រកាត់ការ៉ូទៅក្នុងបង្គន់ដើម្បីបិតការ៉ូក្នុងបន្ទប់ទឹក (តែខ្លួន)លាយស៉ីម៉ង់នៅក្រៅសំរាប់ឧ្យជនរងគ្រោះ។បុរសរួបនោះបន្តថាដោយលឺសូរក្នុងបន្ទប់ទឹកប្រាវ(ខ្លួន)ម៉ៃរ៉ូបានដើរទៅមើលឃើញមេជាងការ៉ូប្រកាច់ស្លាប់ក្នុងថ្លុកឈាមនៅបន្ទប់ទឹកតែម្ដង ។
សមត្ថកិច្ចថា នៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចជម្នាញខេត្តក្រុងដើម្បីធ្វើកោសល្យវិច្ច័យទៅ លើសពរងគ្រោះ។ក្រោយពីពិនិត្យរួចរាល់សមត្ថកិច្ច ប្រាប់ថាជនរងគ្រោះខាងលើនេះស្លាប់ដោយសារតែម៉ូទ័រកាត់ការ៉ូ ព្រោះក្រោយពីសន្និដ្ឋាន កើតហេតុជនរងគ្រោះបានបញ្ឆេះម៉ូទរ័កាត់ការ៉ូទៅជួសជុលបន្ទប់ទឹកដែលជាកន្លែងចង្អៀត ចៃដន្យជនរងគ្រោះឡើងលើចាន់បង្គន់ដួលលើម៉ូទ័រកាត់ការ៉ូបណ្ដាលឧ្យត្រូវសសៃរឈាម(Carotid artery)ជិតដាច់ ក ចេញពីស្មាហូរឈាមបាញ់ប្រលាក់ជញ្ជាំងការ៉ូកំពស់ប្រហែល1ម៉ែត្រដាច់ខ្យល់ស្លាប់នៅកន្លែងដោយមិនអាចសង្គ្រោះបានឡើយ។
សមត្ថកិច្ចជម្នាញបញ្ជាក់ថា:ជនរងគ្រោះស្លាប់ខាងលើមិនមែនជាករណីឃាតកម្ម នោះទេ ដោយសារតែគាត់មានការធ្វេសប្រហែដដោយខ្លួនឯងបណ្តាលអោយ គ្រោះថ្នាក់ដល់ខ្លួន ។
សពជនរងគ្រោះសាច់ញ្ញាតិដឹកទៅធ្វើបុណ្យស្រុកកំណើតខាងលើ៕