កំពុងតែគេងលក់ស្កប់ស្កល់ ចេះតែក្តៅនិងពិបាកដកដង្ហើម បើកភ្នែកឡើងស្រាប់តែមានភ្លើងឆេះអាគារស្នាក់នៅទាំងកណ្តាលយប់ បណ្ដាលអោយ... - Welcom to Komsan khmer

Tuesday, April 3, 2018

កំពុងតែគេងលក់ស្កប់ស្កល់ ចេះតែក្តៅនិងពិបាកដកដង្ហើម បើកភ្នែកឡើងស្រាប់តែមានភ្លើងឆេះអាគារស្នាក់នៅទាំងកណ្តាលយប់ បណ្ដាលអោយ...

កាលពីវេលាម៉ោង 03.00នាទី ថ្ងៃទី 4 មេសា អ្នកយកពត៌មានបានរាយការណ៍ថា កើតហេតុភ្ញាក់ផ្អើលមួយមានបណ្ដុំផ្សែងជាច្រើនចេញមកពីអាគាររ៉ាតឆៈថេវី អាផាតមិន លេខ 488/18 ផ្លូវ ពេជ្របុរី សង្កាត់ ថាក់នុនពេជ្របុរី ខ័ណ្ឌ ផាក់យ៉ាថៃ ក្រុងថេប ។ មានអ្នកស្នាក់នៅក្នុងអាផាតមិន នោះជាច្រើន ទើបប៉ូលីសប៉ុស្តិ ផាក់យ៉ាថៃ ចុះត្រួតពិនិត្យទាក់ទងទៅមន្រ្តីនៃអង្គភាពការពារនិងសង្គ្រោះបន្ទាន់ ក្រុងថេប អង្គភាពពេទ្យសង្គ្រោះ និងបុគ្គលិកសង្គ្រោះស្ម័គ្រចិត្តមូលនិធិរួមកត្តញ្ញូ ។នៅកន្លែងកើតហេតុជាអាគារស្នាក់នៅកម្ពស់ ១៥ជាន់ ប្រទះឃើញបណ្ដុំផ្សែងជាច្រើនចេញមកពីជាន់ទី ៦ ដោយមានអ្នកដែលស្នាក់នៅកំពុងតែជាប់នៅខាងលើ ហើយនាំគ្នាឆ្លុះពិលនិងបើកពិលនៃទូរស័ព្ទដើម្បីជាសញ្ញាសុំជំនួយ ទើបប៉ូលីសបានទាក់ទងផ្ដល់សញ្ញាអោយប្រជាជនដែលនៅខាងលើអោនចុះក្រោម និងយកក្រណាត់ជ្រលក់ទឹកមកបិទច្រមុះដើម្បីការពារផ្សែង មុននឹងអោយចេញមករាលហាលខាងមុខស្រូបយកខ្យល់ដើម្បីដកដង្ហើម ។ ក្រោយមកទើបក្រុមសង្គ្រោះរៀបចំចាត់ចែងឡើងទៅខាងលើដើម្បីជួយសង្គ្រោះអ្នកជាប់នៅក្នុងអាគារ ។ តែនៅខាងក្នុងអាគារមានផ្សែងច្រើនណាស់និងមើលមិនឃើញ ដោយមានបុគ្គលិកសង្គ្រោះមួយក្រុមទៀតនាំយកម៉ាស៊ីនស្រូបផ្សែងទៅជួយស្រូបផ្សែងចេញមកពីក្នុងអាគារ ។ ក្រៅពីនេះសាច់ញាតិរបស់អ្នកដែលស្នាក់នៅក្នុងអាគារនោះបានមកជួយផ្ដល់ដំណឹងដល់ប៉ូលីសថា មានមនុស្សដែលស្នាក់នៅជាន់ណាខ្លះ និងស្នាក់នៅប៉ុន្មាននាក់ ធ្វើអោយប៉ូលីសអាចជួយសង្គ្រោះបានកាន់ឆាប់រហ័សឡើង ។ក្នុងពេលដែលប៉ូលីសកំពុងជួយសង្គ្រោះមានបុរសអាយុប្រហែលជា 25-35 ឆ្នាំ បានយកក្រណាត់មកចងជាខ្សែវែងៗ ហើយតោងចុះមកពីជាន់ទី ៦ មុននឹងធ្លាក់ចុះមករងរបួសនៅបរិវេណត្រគាក ទើបប៉ូលីសបញ្ជូនទៅមន្ទីរពេទ្យ ផាក់យ៉ាថៃ ។ ក្រៅពីនេះនៅមានអ្នករបួសដោយសារតែឈ្លក់ផ្សែងជាច្រើននាក់ ទើបប៉ូលីសប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតនោះ ដោយមានអ្នករបួសនិងអ្នកដែលត្រូវបានគេសង្គ្រោះមិនតិចជាង ១០០នាក់ឡើយ ។ តាមរយៈការស៊ើបអង្កេតបឋមបានអោយដឹងថា មានអ្នកប្រទះឃើញភ្លើងឆេះនៅជាន់ទី ៦ មានលក្ខណៈរាលដាលទៅលើពិដាន និងរីករាលដាលទៅប្រអប់ម៉ាស៊ីនត្រជាក់ ។អ្នកនាង ព្រុនផាត់ ប្រាក់សឺត អ្នកដែលជាប់នៅក្នុងអាគារនៃបន្ទប់លេខ 743 ជាន់ទី ៧ យូរជាង ១ម៉ោង ក្រោយពីប៉ូលីសបានចូលទៅជួយសង្គ្រោះយកចុះមក ដោយកំពុងស្ថិតនៅក្នុងសភាពតក់ស្លុតនៅឡើយ បានអោយដឹងថា ខណៈពេលកើតហេតុខ្លួនកំពុងគេង នៅសុខៗបានឮសម្លេងដូចជាមានមនុស្សឈ្លោះគ្នា មុននឹងបានឮសម្លេងមនុស្សរត់មកពីជណ្ដើរយន្ត មិនច្បាស់ថាសម្លេងដែលបានឮនៅជាន់ទី ៧ ឬជាន់ទី ៦ ។ក្រោយមកភ្លើងក៏ដាច់ មានមនុស្សគោះទ្វារស្រែកអោយជួយ ទើបប្រញាប់នាំគ្នាទៅយកម៉ាសការពារផ្សែងដែលបានទិញទុកយកមកពាក់ យកកន្សែងពោះគោទៅជ្រលក់ទឹក ហើយនាំគ្នារត់ចេញទៅរានហាលខាងមុខស្រូបយកខ្យល់ដើម្បីដកដង្ហើម ហើយក៏សុំជំនួយ ទូរស័ព្ទទៅសាច់ញាតិ និងព្យាយាមទាក់ទងទៅអ្នកដែលនៅបន្ទប់ក្បែរៗគ្នា ជួយគ្នា ដោយពេលកើតហេតុនោះខ្លួនរន្ធត់ចិត្តណាស់ មិនហ៊ានរត់ចុះមកព្រោះមិនដឹងនឹងទៅជួបអ្វី ឬភ្លើងនៅជាន់ណា ពេលនោះខ្លួនខ្លាចនិងរន្ធត់ តែគិតថាយ៉ាងណាក៏ត្រូវរួចចេញមកអោយបាន ។ថ្មីៗនេះ កាលពីវេលាម៉ោង 06.00នាទី អ្នកយកពត៌មានរាយការណ៍ថា បុគ្គលិកសង្គ្រោះកំពុងស្រូបបណ្ដុំផ្សែងចេញពីអាគារខាងលើហើយ ក្រៅពីនេះខាងបុគ្គលិកសង្គ្រោះស្ម័គ្រចិត្តបានជួយសង្គ្រោះអ្នករងរបួសដោយសារតែឈ្លក់ផ្សែង បញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗ ដោយនៅមុននេះប៉ូលីសក៏ត្រៀមឧទ្ធម្ភាគចក្រដើម្បីឡើងទៅជួយសង្គ្រោះ តែឃើញថាមានស្លាកដ៏ធំដាក់នៅដំបូលអាគារ ទើបត្រូវមានការប្ដូរផែនការជួយសង្គ្រោះវិញ ។ប៉ូលីសបានអោយដឹងថា ជាបឋមអាចជួយសង្គ្រោះអ្នកដែលជាប់នៅក្នុងអាគារបានចំនួន ៣០នាក់ តាំងពីជាន់ទី ១១-១៤ ចុះមកបានដោយសុវត្ថិភាព ។ ចំណែកអ្នកបាត់បង់ជីវិតមានចំនួន ៣នាក់ ប្រុស ១នាក់ សភាពដេកផ្កាប់មុខក្នុងបន្ទប់ជាន់ទី ១២ និងមានអ្នកបាត់បង់ជីវិតនៅមន្ទីរពេទ្យកណ្ដាល ១នាក់ ជាបុរសអាយុ ៤៦ឆ្នាំ និងនៅមន្ទីរពេទ្យ រ៉ាតឆៈវិធី ១នាក់ទៀត ។ ចំណែកអ្នករងរបួស ៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយប៉ូលីសនៅកំពុងចូលពិនិត្យមើលគ្រប់បន្ទប់នៃអាគារជាបន្តបន្ទាប់ ដើម្បីស្វែងរកអ្នកដែលនៅជាប់ក្នុងអាគារ ៕